ព័ត៌មានជាតិ

សកម្មជន រិះគន់អ្នកនយោបាយម្នាក់ ប្តឹងគណៈកម្មការបោះឆ្នោតថៃ ឱ្យរំលាយគណបក្ស Move Forward

បរទេស៖ បុគ្គលម្នាក់ដែលជាអ្នករិះគន់អ្នកនយោបាយ បានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយឱ្យធ្វើជាសាក្សីក្នុងការដាក់ពាក្យបណ្ដឹង ដើម្បីឱ្យបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ដកសិទ្ធិពីការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រួងក្រៃ លីគីវឌ្ឍតាណា (Ruangkrai Leekitwattana) បុគ្គលម្នាក់លេចធ្លោខាងរិះគន់អ្នកនយោបាយ បានពណ៌នាថា ខ្លួនគាត់ជាសកម្មជន ហើយកាលពីថ្ងៃពុធបានដាក់ឯកសារបន្ថែមទៀតទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដែលគាត់គាំទ្រការចោទប្រកាន់របស់គាត់ថា មេដឹកនាំគណបក្ស Move Forward លោក Pita មិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះទេ ដោយសារតែ លោក Pita បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

លោក រួងក្រៃ លីគីវឌ្ឍតាណា ក៏បានទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរំលាយគណបក្ស Move Forward និងគណបក្សនយោបាយចំនួនប្រាំពីរផ្សេងទៀត ដែលខ្លួនកំពុងបង្កើតរដ្ឋាភិបាលចម្រុះមួយដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។

កាលពីថ្ងៃទី ៩ ឧសភា លោក រួងក្រៃ លីគីវឌ្ឍតាណា បានដាក់ពាក្យបណ្តឹងទៅកាន់ EC ដោយចោទប្រកាន់ថា លោក Pita កាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុង ITV Plc ។ លោក Pita បានច្រានចោលពាក្យបណ្តឹងនេះ ហើយថា “អត់ប្រយោជន៍” ។

សកម្មជនរូបនេះ ធ្លាប់បាននិយាយថា មាត្រា ៩៨ (៣) នៃរដ្ឋធម្មនុញ្ញហាមម្ចាស់ ឬម្ចាស់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតជាតិ៕ប្រែសម្រួលៈ ណៃ តុលា

To Top