ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គណៈកម្មការគាំទ្រគោលនយោបាយ បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត និងនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត នៃធនាគារ ARDB បានរៀបចំកម្មវិធីផ្តល់ជំនួយបច្ចេកទេស និងផ្សព្វផ្សាយគំនិតកសិករសហគ្រិន នៅក្នុងសហគមន៍កសិកម្មរនាមសាមគ្គី ដែលជាអតិថិជន ARDB ។

កម្មវិធីធ្វើឡើងក្នុងគោលបំណង បង្កើនចំណេះដឹងជូនអតិថិជនជាក្រុមចិញ្ចឹមសត្វ នៅក្នុងសហគមន៍កសិកម្មរនាមសាមគ្គី ដែលជាអតិថិជន ARDB រួមមាន ៖ បច្ចេកទេសផ្តល់ចំណីគោ , ចំណេះដឹងផ្នែកទីផ្សារ , ការធ្វើផែនការអាជីវកម្ម , ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលការណ៍ឥណទាន នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ៕


