ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាស គ.ជ.ប នាថ្ងៃ២៥ ឧសភា ។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនទៀត ។
សម្រាប់ការចូលរួមបោះឆ្នោត នាថ្ងៃ២៣ កក្កដា ខាងមុខនេះ គ.ជ.ប បានទទួលស្គាល់ផ្លូវការ នូវគណបក្សនយោបាយចំនួន១៨ សម្រាប់ប្រកួតប្រជែងការបោះឆ្នោត ៕
