ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើប្រាស់ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ​​ ឈិត​ ប៊ុនថន​ ខេត្តព្រៃវែង​ ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់ រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ​:នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣លោក​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ​នៃធនាគារ​ ARDB បានអញ្ជើញចូលរួម​កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ​​ ឈិត​ ប៊ុនថន​ ខេត្តព្រៃវែង​។

ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករ។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពថ្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល។

ក្នុងកម្មវិធីសម្ពោធនេះផងដែរ​លោក​បណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួលយកការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់ និងរៀបចំផែនការប្រមូលផល៕

To Top