ព័ត៌មានជាតិ

បុរសចំណាស់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រអិលជើងធ្លាក់ចូលអាង ត្រូវក្រពើខាំរហូតដល់ស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជាម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វក្រពើមួយកន្លែង ស្ថិតនៅទល់មុខផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវបានក្រពើខាំត្របាក់ របួសធ្ងន់រហូតបាត់បង់ជីវិត ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណជា៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។

បើតាមប្រពភពព័ត៌មានពីអ្នកក្បែរខាង បុរសវ័យ ចំណាស់នេះ តែងតែងក្រោកពីព្រឹកព្រលឹមទៅហាត់ប្រាណ បន្ទាប់ពីហាត់រួចលោក ក៏បានមកត្រួតពិនិត្យ អាងចិញ្ចឹមក្រពើ ប៉ុន្តែជាអកុសលអាក្រក់ នៅព្រឹកនេះដូចសព្វដងមកមើលក្រពើ ហើយឃើញក្រពើខាំគ្នា រូបគាត់ក៏បានយកឈើវាយឃាត់ ប៉ុន្តែត្រូវបានក្រពើខាំឈើនោះ ទាញគាត់រអិលជើងធ្លាក់ចូលទៅក្នុងអាងតែម្តង ហើយក្រពើក៏នាំគ្នាខាំ រហូតដល់បាត់បង់ជីវិតភ្លាមៗ ។

ជនរងគ្រោះ ឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧១ឆ្នាំ អាសយដ្ឋាន ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប

To Top