ព័ត៌មានជាតិ

អាជ្ញាធរស្រុកសាមគ្គីមានជ័យ ប្ដេជ្ញាលើកកម្ពស់គុណភាព តម្លាភាព នៃការផ្ដល់សេវាសាធារណៈ ជូនពលរដ្ឋ

កំពង់ឆ្នាំង៖ ក្រោយទទួលភារកិច្ចថ្មី ជាអភិបាលរងស្រុកសាមគ្គីមានជ័យ លោក សល់ ណាំហេង បានធ្វើការប្ដេជ្ញាខ្ពស់ ក្នុងការលើកកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ លោក សល់ ណាំហេង បានប្តេជ្ញាគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់គោលនយោបាយ និងលិខិតបទ ដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថា ប័ននានា រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

លោក អភិបាលរងស្រុក គូសបញ្ជាក់ថា «ប្ដេជ្ញាលើកកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ស្របតាមគោលការណ៍ នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមនយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ»។

ជាងនេះទៅទៀត លោកអភិបាលរងស្រុក ក៏ប្តេជ្ញាពង្រឹងការអនុវត្តនូវ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ល្មើសច្បាប់ក្រុមជនក្មេងទំនើង និងសហការយកចិត្តទុកដាក់ អនុវត្តនូវយុទ្ធនាការ រឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រប់គ្រងគ្រោះ មហន្តរាយព្រម ទាំងខិតខំដោះស្រាយនូវបញ្ហាទំនាស់ដីធ្លី នៅសេសសល់ នៅក្នុងមូលដ្ឋានស្រុកឱ្យទទួលបានលទ្ធផលល្អ។

លើសពីនេះ លោក អភិបាលរងស្រុក ក៏ចូលរួមអនុវត្តន៍កម្មវិធី កំណែទម្រង់ឱ្យបានស៊ីជម្រៅជាមួយ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានដើម្បី សហការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល តាមរយៈការចុះមូលដ្ឋាន ជាពិសេសបេជ្ញាចិត្តអនុវត្តរាល់សេចក្តីសម្រេច រាល់គោលនយោបាយក្រប ខណ្ឌយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំដែលបាន កំណត់ដាក់ចេញដោយថ្នាក់លើ៕

To Top