ព័ត៌មានជាតិ

លោក ទៀ សុខា អបអរសាទរ ឧកញ៉ា ទៀ វិចិត្រ ត្រូវបានព្រះមហាក្សត្រត្រាប់បង្គាប់ ផ្តល់គោរមងា «អ្នកឧកញ៉ា»

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ​​ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ បានសម្តែងនូវការអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ទៀ វិចិត្រ ដែលត្រូវបានព្រះករុណព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

ព្រះរាជទានត្រាស់បង្គា ប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top