ស្វាយរៀង៖ គណបក្សប្រជាជនកម្ពុជា ឃុំកណ្ដៀងរាយ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាល និងប្រកាសបញ្ជូលសមាជិកបក្សថ្មីចំនួន ៣៣២នាក់ ក្រោមអធិបតីភាព លោក មុឹង ពន្លក អនុប្រធានក្រុមការងារ គណបក្សចុះជួយស្រុកស្វាយទាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំកណ្ដៀងរាយ។
ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ ពីសំណាក់លោកស្រី ងួន សាត ដែលជាមេឃុំកណ្តៀងរាយ លោកប្រធានក្រុមការងារចុះជួយឃុំកណ្ដៀងរាយ បានមានមតិសំណេះសំណាល សួរសុខទុក្ខ និងស្វាគមន៍ទៅកាន់បងប្អូនដែលជាសមាជិកថ្មី ចំនួន៣៣២រូប និងបានរៀបរាប់អំពីវឌ្ឍនភាព នៃការរីកចំរើនក្នុងឃុំ ប្រៀបធៀបរវាងអតីតកាល និងពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានឧបត្ថម្ភ ជូនសមាជិកបក្សថ្មីក្នុង១នាក់ ទទួលបានថវិកា ១០,០០០ រៀល អាវបក្សមួួយ និងមួកមួយផងដែរ។
បន្ទាប់ពីចប់ពិធី គណៈអធិបតី ក៍បានចុះត្រួតពិនិត្យមើលទីតាំងមន្ទីរគណបក្សឃុំ ដើម្បីត្រៀមពង្រីកអគារគណបក្សឃុំ និងបានចុះពិនិត្យមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលក្រុមការងារធ្លាប់បានជួយកសាងនាពេលកន្លងមកផងដែរ៕