ព័ត៌មានជាតិ

វេទិការស្ដីអំពី «ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោចីរភាព»

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមយកព័ត៌មាន និងស្វែងយល់ ពីវេទិការស្ដីអំពី «ការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍប្រកបដោចីរភាព» ដែលធ្វើឡើង នៅក្នុងខេត្តស៊ីអាន (Xi An) ប្រទេសចិន ដោយមានការចូលរួមពី សំណាក់ឧបនាយករដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាល នៃប្រទេសជាសមាជិកSCO ផងដែរ ។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើម ពីថ្ងៃ២៩ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងយ៉ាងលីង ខេត្តស៊ីអាន ប្រទេសចិន ដោយមានបណ្តាប្រទេសជាសមាជិក SCO ប្រទេសជាដៃគូពិភាក្សា ប្រទេសសង្កេតការណ៍ និងប្រទេសដៃគូអភិវឌ្ឍន៍ សរុបប្រមាណជិត៣០ប្រទេស ចូលរួម។

ការសម្រេចជួបប្រជុំវេទិការ នេះ ដោយសារ ខេត្តស៊ីអាន ទទួលបានជោគជ័យ ក្នុងការកាត់បន្ថយភាពក្រីក្រកន្លងមក ហើយក៏ជាខេត្ត ដែលលោក ស៊ី ជីងពីង ប្រធានាធិបតីចិន បានចូលរួមដោយផ្ទាល់ និងបានជំរុញមានកិច្ចប្រជុំបែបនេះ នៅទីនេះផ្ទាល់។

នៅក្នុងកិច្ចប្រជុំរបស់បក្សកុម្មុនីស្តចិន លើកទី១៨ កាលពីឆ្នាំ២០២២ ដោយមានការចូលរួម ដោយផ្ទាល់ពីលោក ស៊ី ជីងពីង ប្រទេសចិន បានអនុវត្តន៍ ដោយជោគជ័យនូវការប្រយុទ្ធប្រឆាំងទៅនឹង ភាពក្រីក្រ ដែលសម្រចបានទាំងស្រុង នៅឆ្នាំ២០២០កន្លងមក។ ការទទួលបានជោគជ័យនោះ គឺការអភិវឌ្ឍន៍ វិស័យកសិកម្មឱ្យទំនើបទាន់សម័យ បច្ចេកវិទ្យាទំនើប។

បច្ចុប្បន្នមានប្រទេស៦០ បានមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។

សូមរំលឹកថា ខេត្តស៊ីអាន ជាដើមកំណើតចិន និងជនជាតិចិន ជាតិទាំងមូលផងដែរ៕

To Top