ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ទោះមិនធ្វើនាយករដ្ឋមន្ដ្រី ក៏នៅគ្រប់គ្រងនយោបាយកម្ពុជា ក្នុងឋានៈមេដឹកនាំគណបក្សប្រជាជន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកសារជាថ្មីថា បើទោះបីជា សម្ដេច ឈប់ធ្វើជានាយករដ្ឋមន្ដ្រីនាពេលខាងមុខនេះក្តី ក៏នៅតែគ្រប់គ្រងនយោបាយកម្ពុជា ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា។

នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោគូសបញ្ជាក់ថា «ទោះបីថា មិនធ្វើនាយករដ្ឋមន្ដ្រី ក៏នៅគ្រប់គ្រងនយោបាយកម្ពុជាដែរ ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា”។

គួររំលឹកថា លោក ហ៊ុន ម៉ាណែតជាកូនប្រុសច្បងសម្តេចតេជោ គឺជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត ក្រោយមានការជ្រើសតាំងចេញពីក្នុងជួរគណបក្សប្រជាជនកម្ពុជា ៕

To Top