ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ១ មិថុនា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលនាវិកថ្មី នៅវិទ្យាស្ថានកងទ័ពជើងទឹក៕







