ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់៖ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោក Oleksii Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា បានបញ្ជាក់ នូវគោលជំហរ របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ក្នុងឱកាសចូលរួមប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ នៅប្រទេសសិង្ហបុរី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងជំនួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារប្រទេសអ៊ុយក្រែន សម្ដេចបានបញ្ជាក់នូវគោលជំហរ របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាគោរពនិងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

To Top