១-តើអ្នកដឹងទេ ប្រវត្តិសាស្ត្រខ្មែរ ដែលអ្នករៀនរាល់ថ្ងៃ ត្រូវបានសរសេរចងក្រង នៅឆ្នាំណា? ហេតុអ្វី?
២-ពេលខ្លះប្រវត្តិសាស្ត្រខ្មែរ សរសេរថា បាត់ព្រះកាយ ម្ល៉ោះហើយ ត្រូវបានអ្នកប្រវត្តិសាស្ត្រសរសេរបកស្រាយ ទៅតាមការយល់ឃើញ ដូចជា លោកតាកេង វ៉ាន់សាក់, លោកតាភ្នំត្បែង, អ្នកប្រវត្តិសាស្ត្របារាំង, ចិន…..។ល។ ជួនកាល ប្រវត្តិសាស្ត្រខ្មែរសរសេរបាត់ព្រះកាយព្រះបាទសត្ថាទី១ ក្រោយពីស្តេចសៀមនរេសូ វាយបែកបន្ទាយលង្វែក ប៉ុន្តែប្រវត្តិសាស្ត្រសៀម មានសរសេរបន្ត ។
៣-អ្នកប្រវត្តិសាស្ត្រខ្មែរ គួរប្រមូលផ្តុំគ្នាស្រាវជ្រាវសរសេរបន្ត ដើម្បីឲ្យអ្នកជំនាន់ក្រោយ បានដឹងបន្ថែមទៀត ។
លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ









