ភ្នំពេញ ៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា) មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារ ពីសម្បុរសជនជាង១៨ម៉ឺននាក់ ។
បើតាមមូលនិធិគន្ធប្ផាកម្ពុជា ចំនួនទឹកប្រាក់ជិត១លានដុល្លារនេះ សបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពលរដ្ឋខ្មែនៅគ្រប់ទិសទី៕