ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ចរន្តរត់ចេញពីបក្សប្រឆាំង មករស់នៅជាមួយ គណបក្សប្រជាជន ដូចទឹកបាក់ទំនប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចរន្តបោះបង់ចោលគណបក្សប្រឆាំង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់ ។ សម្តេចក៏ស្វាគមន៍សមាជិកបក្សប្រឆាំងដែលផ្ដាច់ខ្លួនពីជនក្បត់ជាតិ៣ជំនាន់ ។

នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃ៩ មិថុនា សម្ដេចតេជោប្រកាសស្វាគមន៍រាល់មន្ត្រីគណបក្សនយោបាយនានាដែលមានបំណងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចគូសបញ្ជាក់ថា «ចឹងឥឡូវ គឺថា វាដូចទឹកបាក់ទំនប់អីចឹងដែលបោះបង់ចូលគណបក្សប្រឆាំង ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជន ហើយយើងស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីកសាងប្រទេសជាតិ»។

លើសពីនេះ សម្តេចក៏ស្វាគមន៍រាល់សមាជិកបក្សប្រឆាំង ចូលរួមជាមួយគណពក្សប្រជាជនកម្ពុជា លើកលែងតែជនក្បត់ជាតិ៣ជំនាន់ប៉ុណ្ណោះ ដែលសម្ដេចមិនទទួលឡើយ៕

To Top