ព័ត៌មានជាតិ

DGB Bank និងសមាគមសិស្សនិស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់

ភ្នំពេញ ៖ ធនាគារឌីជីប៊ី (DGB Bank) ចុះអនុស្សារណៈយោគយល់ និងសមាគមសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និង ផ្ដល់ថវិកាចំនួន៦ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជូនAMT បាននិងកំពុងតែធ្វើការផ្តល់ឱកាស សម្រាប់ការរីកធំធាត់ និងការអប់រំដល់យុវជន និងយុវនារី កម្ពុជា ដែលជាធនធានមួយដ៏សំខាន់សម្រាប់សង្គមរបស់យើងនាពេលអនាគត។

លោក សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហាររូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ធនាគារធនាគារឌីជីប៊ី (DGB Bank) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោក Hwang Byung Woo នាយកប្រតិបត្តិធនាគារ DGB បានបញ្ជាក់ថា យុវជនជំនាន់ក្រោយរបស់យើងនឹងមានឱកាសអាចលាតត្រដាង នូវសេចក្តីសុបិន្តរបស់គេបានហើយលទ្ធផល នៃភាពជោគជ័យរបស់ពួកគេនឹងក្លាយជាមោទនភាពដ៏ធំធេងរបស់យើង។

លោក បន្តថា “យើងខ្ញុំផ្ដល់តម្លៃយ៉ាងខ្លាំងចំពោះការផ្ដល់ការគាំទ្រសម្រាប់ការអប់រំដល់យុវជនជំនាន់ក្រោយ។ តាមរយៈការចូលរួមជាមួយនឹង
សមាគម អ.ម.ត លើកនេះ យើងខ្ញុំសង្ឃឹមថា យើងខ្ញុំអាចក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានភាពពេញបរិបូណ៌ តាមរយៈការផ្ដល់ជាការគាំទ្រឲ្យមានការរីកចំរើន នូវសក្តានុពល និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា”។

លោក Hwang Byung Woo បានបញ្ជាក់ថា ធនាគារឌីជីប៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបានផ្ដល់ឱកាសឲ្យយើង ចូលរួមសហការជាមួយនឹងសមាគម អ.ម.ត។

យើងខ្ញុំសង្ឃឹមថា ទៅថ្ងៃអនាគត យើងនឹងនៅតែបន្តកិច្ចសហការដ៏មានតម្លៃនេះ ព្រមទាំងមានការរីកចម្រើនរួមគ្ន ជាមួយនឹងសេចក្តីសុបិននាពេលអនាគតរបស់យុវជនយើង។

យើងខ្ញុំសូមធ្វើការលើកទឹកចិត្ត និងការគាំទ្រ ដល់ការខំប្រឹងប្រែងដ៏មោះមុតរបស់សមាគម អ.ម.ត និងសង្ឃឹមថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងការផ្តល់អាហារូបករណ៍ក្នុងថ្ងៃនេះ នឹងបញ្ចប់ទៅដោយជោគជ័យ៕

To Top