ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី​ប្រកាស​ ធ្វើ​វិសោធនកម្ម​ច្បាប់​ បោះឆ្នោត​ សំដៅ​ពង្រឹង​ការ​ ទទួល​ខុសត្រូវ​សម្រាប់​អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត​

ភ្នំពេញ៖ តាមរយៈ​សារសំឡេង​ពិសេស​នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតសំដៅ​ពង្រឹង​ការ​ទទួល​ខុសត្រូវ​សម្រាប់​អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត​ និងឈានទៅដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនបានទៅបោះឆ្នោត។

សារសំឡេងពិសេស សម្ដេចតេជោ ហ៊ុន សែន៖

To Top