បរទេស៖ទីភ្នាក់ងារច៊នស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al Sudani បានជួបជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin Hamad Al Thani ដើម្បីពិភាក្សាទៅលើលទ្ធភាពក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។
ប្រភពដដែលបានបន្តទៀតថាមេដឹកនាំទាំងពីរបាន ចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំដែលធ្វើឡើងនៅ ក្នុងរដ្ឋធានីបាដាដហើយអំឡុងពេលនោះ ពួកគេបានពិភាក្សាគ្នាទៅលើបញ្ហាថាមពលការ ដឹកជញ្ជូនការវិនិយោគនិងក៏ដូចជាបញ្ហាសន្តិសុខនិងកិច្ចសហ ប្រតិបត្តិការផ្តល់ព័ត៌មានរវាងគ្នាផងដែរ។
គួរឲ្យដឹងដែរថាភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើន ក្នុងនោះមានមួយស្តីពីការកសាងក្រុមហ៊ុនប្រេងរួមគ្នា និងរោងចក្រចម្រាញ់ប្រេង និងស្តីពីការចូលរួមរបស់ក្រុមហ៊ុនកាតាក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ាក់ផងដែរ។
លោក Al-Sudani បានមានប្រសាសដែរថា៖ បណ្តាប្រទេសក្នុងតំបន់អារ៉ាប់និងបណ្តាប្រទេសក្នុង តំបន់អាចនឹងកសាងនូវប្លុកសេដ្ឋកិច្ចរួមគ្នា ដ៏រឹងម៉ាំបាននាពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី