ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បើសិនជាក្នុងករណីលោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុស សម្តេចក៏ដោយ ក៏ត្រូវតែជ្រើសរើសធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីអនាគតដែរ ព្រោះផ្អែកលើសមត្ថភាព ដែលមានពិតប្រាកដ ។
សម្តេចបញ្ជាក់ថា “គណបក្សប្រជាជនមានមនុស្សច្រើនណាស់ តែបញ្ហាសំខាន់បំផុត ហ៊ុន ម៉ាណែត ជាកូន ហ៊ុន សែន តែប៉ុណ្ណឹងទេ ក៏ប៉ុន្តែបើទោះបីជាមិនមែនកូន ក៏យើងត្រូវរើសយកដែរ ព្រោះមានគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយបានជ្រើសរើស រយៈពេល២ឆ្នាំមកហើយ” ។
ការលើកឡើងរបស់សម្តេចនេះ ដើម្បីឆ្លើយតបទៅក្រុមប្រឆាំង ដែលនិយាយថា លោក ហ៊ុន ម៉ាណែត ឡើងតាមជើងខោ (ឡើងតាមរយៈឪពុក)៕