ព័ត៌មានជាតិ

សម្តេចតេជោ ស្វាគមន៍ គង់ រ៉ៃយ៉ា មករស់នៅជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក គង់ រៃយ៉ា ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន និងជាយុវជនម្នាក់ដែលមាននិន្នាការប្រឆាំងសកម្មភាព រាជរដ្ឋាភិបាលស្ទើរគ្មាន លោះថ្ងៃ ហើយធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារនោះ បានស្នើសុំចូលរួម ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

បើតាមសារយ៉ាងខ្លីរបស់សម្តេចតេជោ បង្ហោះតាមតេឡេក្រាម នារសៀលថ្ងៃ១៦ មិថុនា អមដោយសារលិខិត២ច្បាប់ និងវិដេអូសុំទោសប្រមាណជា២នាទីរបស់គង់ រ៉ៃយ៉ា សម្តេចបានលើកឡើងថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកគង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”៕

To Top