ព័ត៌មានជាតិ

គ.ជ.ប ទទួលស្គាល់អ្នកសង្កេត ការណ៍ជាតិជាង ៧ម៉ឺននាក់ ដើម្បីចូលរួមសង្កេត ការណ៍បោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួល ស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេត មើលដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១រូប មកពី៦៥ សមាគម អង្គការ មិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស សរុបចំនួន ៣រូប មកពី ២ស្ថាប័ន ដើម្បីចូលរួមសង្កេត មើលដំណើរការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣» ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្ស នយោបាយចូលរួមចំនួន ១៨គណបក្សចូលរួមប្រកួតប្រជែង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top