ភ្នំពេញ៖ លោក នួន សុធិមន្ត ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាអ្នកនិពន្ធសៀវភៅ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ការលើកទឹកចិត្ត ចំពោះរូបលោក ដែលបានរៀបរៀងសៀវភៅ “ហ៊ុន សែន៖ អគ្គមហាបុរសខ្មែរ ដែលបានសង្គ្រោះជីវិតជាតិជាច្រើនដង”។

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក នួន សុធិមន្ត បានបង្ហោះសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការលើកទឹកចិត្ត ចំពោះរូបលោក ដែលបានរៀបរៀងសៀវភៅ “ហ៊ុន សែន÷ អគ្គមហាបុរសខ្មែរដែលបានសង្គ្រោះជីវិតជាតិជាច្រើនដង”។

លោកនួន សុធិមន្ត បានបញ្ជាក់ថា «ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ ក្នុងរយ:ពេលជាង៥០ឆ្នាំកន្លងមកនេះ ទើបកម្ពុជា រស់រានមានជីវិត មានសន្តិភាព ការឯកភាព ទឹកដី១០០% និងការរីកចម្រើន សម្បូរសប្បាយ ដូចសព្វថ្ងៃនេះ»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
