ព័ត៌មានជាតិ

កម្ពុជានិងកម្ពុជាក្រោម ក្នុងឧបាយកល យុទ្ធសាស្ត្រ សហព័ន្ធឥណ្ឌូចិន (ភាគទី៥)

ផលវិបាក កើតមកពីទំនាក់ទំនងតានតឹង រវាង កម្ពុជាជាមួយ សាធារណរដ្ឋវៀតណាម ពីបណ្តាឆ្នាំ ១៩៦៤ ដល់ ៧០!

ដើម្បីជៀសឱ្យបាន នូវភាពរណប ពឹងពាក់មកលើរដ្ឋការយួនព្រៃនគរ ក្នុងវិស័យដឹកជ្ញញ្ជួន ផ្លូវទឹក លើដងទន្លមេគង្គក្រោមនោះ ទើបបរាជរដ្នាភិបាល បានខិតខំអភិវឌ្ឍន៍ ឱ្យបាន ដោយបានជំរុញការកសាងកំពង់ផែទឹកជ្រៅមួយ នៅកំពង់សោម. ទម្ទឹមនេះ ក៏បានកសាងកែលំអរផ្លូវគមនាមន៍ រត់ចេញពីកំពង់ផែមកកាន់រាជធានីភ្នំពេញ ឱ្យបាន ។

ពិតមែនតែ កម្ពុជា បានកាត់ផ្តាច់ទំនាក់ទំនង ជាមួយ សាធារណរដ្ឋវៀតណាម ក៏ដោយ តែកម្ពុជានៅតែត្រូវការប្រើប្រាស់ដងទន្លេមេគង្គក្រោម សំរាប់ការដឹកជញ្ជួនទំនិញ ដដែល ដោយការធ្លងកាត់កំពង់ផែកំពង់សោម ពេលនោះនៅមានការលំបាក ហើយការធ្លងកាត់ ដែនដីវៀតណាមខាងត្បូង នៅតែមានភាពងាយស្រួលជាង ដោយពេលនោះ នៅមានទំនិញរបស់ខ្មែរប្រមាណ៧០ភាគរយ បាននាំចូលកម្ពុជា ដោយធ្លងតាមរយៈ ការដឹងជញ្ជួនមកតាមផ្លូវទឹក នៃដងទន្លេមេគង្គ ទាំងអស់នោះ ។

នៅពេលដែលទំនាក់ទំនងរវាង កម្ពុជា ជាមួយរដ្ឋការយួនព្រៃនគរ ចាប់មានបញ្ហានិងមានភាពតានតឹង ឡើងៗនោះ ពេលនោះពួកអ្នកកាន់អំណាចរបស់ យួនព្រៃនគរ បានលើកឡើងអំពី បញ្ហាលុបចោល កិច្ចព្រមព្រៀងប៉ារីស ១៩៥៤ នោះចោល ព្រោះនៅថ្ងៃទី២៩ និង៣០ ឆ្នូ ១៩៥៤ សាធារណរដ្ឋវៀតណាម និងព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្តីពី របបចរាចរណ៍លើដងទន្លេមេគង្គ បញ្ហាប្រើប្រាស់កំពង់ផែ ព្រៃនគរ និងបណ្តាបញ្ហាមានការពាក់ព័ន្ធ ដលពន្ធដា (គយ) របស់ប្រទេសទាំងពីរនោះ ។

លើទិដ្ឋភាពច្បាប់អន្តជាតិ គឺសាធារណរដ្ឋវៀតណាម មិនអាចផ្អែកមកលើការប្រកាសភាពអាសន្ន ដោយសង្គ្រាមហើយផ្តាច់ ទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការផ្អាក អនុវត្តន៍ កិច្ចព្រមព្រៀងប៉ារីស១៩៥៤ បានឡើយ ព្រោះបើយោងទៅតាម នីតិអន្តរជាតិនោះ គឺមានតែតុលាការអន្តរជាតិមួយគត់ ដែលមានយុត្តាធិការ ក្នុងសិទ្ធិសំរេចមកលើ ការលុបចោល នូវកិច្ចព្រមព្រៀងប៉ារីស មួយនេះបាន ។

នៅពេលដែល តុលាការអន្តរជាតិ ពិនិត្យមើលលឃើញ មានការផ្លាស់ប្តូរ ប្រែប្រួលក្នុងទំនាក់ទំនង រវាងប្រទេសហត្ថលេខីទាំងពីរនេះ ឈានដល់កំរិតមួយធ្ងន់ធ្ងរ ដែរអនុញ្ញាតឱ្យ ភាគីវៀតណាមខាងត្បូង លើកសំណើ សុំលុបចោល នូវកិច្ចព្រមព្រៀង មួយនេះ។

នៅចំពោះស្ថានភាពអមិត្តរបស់ កម្ពុជា យ៉ាងដូច្នោះ ទើនៅថ្ងៃ ៣១ សីហា ១៩៦៣ ក្រុមប្រឹក្សាអន្តរក្រសួង របស់រដ្ឋាភិបាល នៃសាធារណរដ្ឋវៀតណាម ដោយមានការណែនាំពី ប្រធានាធិបតី NGO Dinh Diem ផង បានកោះប្រជុំជាបន្ទាន់ ដើម្បី ពិភាក្សាលើប្រធានបទស្តីពីបញ្ហា “ទំនាក់ទំនង វៀតណាម-កម្ពុជា” ព្រមទាំងបានដាក់ចេញនូវ បណ្តាវិធានការ សំដៅធ្វើយ៉ាងណា ដើម្បីបង្កបង្កើត ឱ្យមានការលំបាក ស្មុគ្រស្មាញ មកលើ កម្ពុជា ឱ្យបាន គឺពេលនោះ ទំនិញដែលសំខាន់ និងមានភាពចាំបាច់ របស់់កម្ពុជា ក្នុងការត្រូវដឹកជញ្ជូនតាមដងទន្លេមេគង្គនោះ ដែរក្នុងនោះ រួមមានកៅស៊ូ ត្រូវដឹកនាំចេញទៅ និងប្រេងសាំង ត្រូវនាំចូលនោះ ។

ជាធម្មតា កប៉ាល់ដឹកប្រេង ត្រូវការ ពីរថ្ងៃក្នុងការដឹកប្រេងចេញពីឃ្លាំង ដែរស្កុកនៅក្នុងឃ្លាំង ព្រៃនគរ ហើយដែរត្រូវ ដឹកទៅភ្នំពេញនោះ ដោយក្នុងមួយសប្តាហ៍ ទើបមានមួយជើង ដឹងជញ្ជូនប្រេងទាំងនេះ ។ ដូច្នោះ ក្នុងសប្តាហ៍ណាមួយ ដែលមាន កប៉ាល់ដឹកប្រេងមកកម្ពុជា គឺពួកនេះនាំគ្នាធ្វើឱ្យ មានការយឺតយ៉ាវ គឺពេលនោះនៅរាជធានីភ្នំពេញ ចាប់មានការ ចលាចល ដោយមានការខ្វះប្រេង ក្នុងការប្រើប្រាស់. បំរើឱ្យ សំណូមពរត្រូវការជាទូទៅ នៅភ្នំពេញ ។

ចំពោះ កៅស៊ូវិញ ដែរមួយភាគធំ គឺត្រូវដឹកចេញពីបណ្តា ចំការកៅស៊ូ របស់បារាំង នៅក្នុងខេត្តកំពង់ចាម នាំចេញទៅក្រៅប្រទេស ដោយទំនិញកៅស៊ូ ទាំងនេះត្រូវបានដឹកធ្លងកាត់ កំពង់ផែព្រៃនគរ តទាំងអស់។ តែចាប់តាំងពីពាក់កណ្តាឆ្នាំ១៩៦៦ មកក្រុមហហ៊ុន កៅស៊ូ បរទេស ចាប់ចូលចត កប៉ាល់ នៅ កំពង់សោម ដោយលែងចូលចតកំពង់ផែ ព្រៃនគរទៀត មកពីមានការបង្កការលំបាក ស្មុគ្រស្មាញ
ពីអាជ្ញាធរយួនព្រៃនគរ មកលើកម្ពុជា ។

ភាពអមិត្តរបស់ កម្ពុជា ជាមួយពួក យួនព្រៃនគរ គឺមកពីនយោបាយអាព្យាក្រិត្យ របស់ កម្ពុជា មួយគត់ ហើយ ដែលពួកវៀតណាម មិនអាចគៀបសង្កត់ បង្កើនឥទ្ធិពលមកលើ ព្រះករុណា សីហនុ ក្នុងការប្តូរឥរិយាបទនយោបាយ របស់ព្រះអង្គបាន ក្នុងការមិនចូលរួម ក្នុងបក្សសម្ព័ន្ធយោធា SEATO និងក្នុងការរារាំង មិនឱ្យ ព្រះអង្គមានទំនាក់ទំនងជាមួយ ក្រុងហាណូយ បាននោះ ។

(នៅមានត……….).។

មេរៀនខាងលើ ជាបទពិសោធន៍ស្លាប់រស់ នៅពេលដែលប្រទេស របស់យើង ត្រូវធ្លាក់ទៅក្នុងស្ថានភាពណាមួយដែលរណបគេ នៅលើវិស័យណាមួយ ពេលនោះ នឹងធ្វើឱ្យយើង បាត់បង់ ឥស្សរភាព និង អធិបតេយ្យភាព ។

ការជីកព្រែកហ្វូណនតេជោសែន គឺជាយុទ្ធសាស្រ្ត ដ៏ជ្រាលជ្រៅមួយ របស់តេជោសែន នាំប្រទេស កម្ពុជា ទៅរក ឥស្សរភាព ដោយមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរយក ផលប្រយោជន៍ សេដ្ឋកិច្ច ឡើយ ។

ដោយ៖ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top