ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង បញ្ជាក់ ៣ចំណុច លើករណីចាក់ដី នៅតាមដងស្ទឹងសង្កែ

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមុខបញ្ជាក់ចំនួន៣ចំណុច ជុំវិញករណី ចាក់ដីនៅតាមដងស្ទឹងសង្កែ។

លោក សុខ លូ បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានឱ្យជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀត ហើយលោកបានដឹកនាំប្រជុំពិនិត្យ នៅល្ងាចថ្ងៃដដែល និងចុះទៅទីតាំងផ្ទាល់ ក្រោយប្រជុំចប់ ដោយពិនិត្យឃើញថា:
-សំណង់អាគារ គឺនៅលើដីកម្មសិទ្ធិរបស់គេ

-ការធ្វើច្រាំងស្ទឹង គឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះ គាត់បានឯកភាពកាយចេញ អោយបានអស់ដូចស្ថានភាពដើម និងអោយបានលឿនមុនទឹកឡើង….។

-ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្ត យកចេញនូវវេរ៉ង់ដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹង មានសរសរ អាក្រក់មើល…ហើយអាចស្ទះចរន្តទឹកតិចតួច ដែរពេលខែទឹកឡើង….៕

To Top