ព័ត៌មានជាតិ

លោក ខៀវ តុលា ត្រូវបានព្រះមហាក្សត្រ  ត្រាស់បង្គាប់ តែងតាំងជាអនុប្រធាន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានៈ និងតែងតាំង លោក ខៀវ តុលា ជាអនុប្រធាន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី។

ឆ្លៀតក្នុងឱកាសនេះ លោក ខៀវ តុលា បានទូលព្រះបង្គំសូមសម្តែង នូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានតែងតាំង ទូលព្រះបង្គំជា​អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។

លោក ខៀវ តុលា ក៏សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងដឹងគុណគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសណ្តោសប្រណី និងយកចិត្តទុកដាក់ ចំពោះគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា។

សូម​គោរពថ្លែងអំណរគុណនិងគោរពដឹងគុណឯកឧត្កម លោក កែវ រ៉េមី​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែល​តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់ខ្ញុំបាទក៏ដូចជាកូនចៅគ្រប់ជាន់ថ្នាក់នៅក្រោមឱវាទ ៕

To Top