ព័ត៌មានជាតិ

អតិថិជន សរសើរពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ របស់ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ៍

ភ្នំពេញ៖ អតិថិជន បានបង្ហាញការកោតសរសើរ ពីការយកចិត្តទុកដាក់និងទំនួលខុសត្រូវ របស់ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ៍ដែលបានផ្ដល់នូវសំណងធានារ៉ាប់រង ដល់ក្រុមគ្រួសារ របស់គាត់ បានទាន់ពេលវេលា សម្រាប់រៀបចំបុណ្យសព និងការចំណាយផ្សេងៗ ជាពិសេសសម្រាប់ផ្គត់ផ្គង់ ការសិក្សារបស់កូននាពេលអនាគត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ But Chantheavy បានសរសេរថា «នាងខ្ញុំ ត្រូវជាភរិយា នៃសពលោក ហេង ពិសិដ្ឋ និងក្រុមគ្រួសារ និងជាអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ៍ លើគម្រោងការសិក្សារបស់កូន រយៈពេល៥ឆ្នាំហើយ។​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានផ្ដល់នូវសំណងធានារ៉ាប់រងដល់ក្រុមគ្រួសារយើងខ្ញុំបានទាន់ពេលវេលា សម្រាប់រៀបចំបុណ្យសព និងការចំណាយផ្សេងៗ ជាពិសេសសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូននាពេលអនាគត។ សូមជូនពរដល់ក្រុមហ៊ុនឱ្យរីកចម្រើន និងសូមប្រសិទ្ធិពរជ័យជូនដល់លោកប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងអស់ជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ!»។

ជាមួយគ្នានេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឆ្លើយតបទៅកាន់អតិថិជនថា ក្រុមហ៊ុន តែងតែផ្តល់នូវទំនុកចិត្ត និងរក្សាទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងនោះ ការផ្តល់សំណងគឺជាសក្ខីភាពមួយដែលបង្ហាញថាក្រុមហ៊ុនពិតជាបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជន និងក្រុមគ្រួសារពិតប្រាកដមែន។
ជាក់ស្តែង គិតពីឆ្នាំ ២០១២ មក ក្រុមហ៊ុនបានផ្តល់សំណងជាទឹកប្រាក់សរុបជិត ១០លានដុល្លារអាមេរិក ជូនដល់អតិថិជន នៅកម្ពុជារួចមកហើយ ហើយយើងនឹងនៅតែបន្តកសាងអនាគត ហិរញ្ញវត្ថុ ដ៏រឹងមាំជូនក្រុមគ្រួសារកម្ពុជា កាន់តែច្រើនថែមទៀត៕

To Top