ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ ប្រជារាស្ត្រខ្មែរ រួមសាមគ្គីគ្នា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលស្វាគមន៍ អតីតអ្នករាជានិយម អ្នកជាតិនិយម បងប្អូនអញ្ជើញ មកពីគណបក្សខ្មែរ រួបរួមជាតិ គណបក្សភ្លើងទៀន ដែលបានមករួបរួមសាមគ្គី ជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច ក្នុងគោលបំណង ជួយឱ្យគណបក្ស រាជានិយមមួយនេះ ទទួលបានជោគជ័យ ដូចឆ្នាំ១៩៩៣ នៅក្នុងកម្មវិធីសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនគាំទ្រ ប្រមាណជាង ១៥០០នាក់ ស្ថិតឃុំតាផូ ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ ក៏បានថ្លែងនូវការកោតសរសើរ ទឹកចិត្តអង់អាច ក្លាហាន ស្មោះត្រង់ ចង់ឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត មានអាសនៈ នៅក្នុងអាណត្តិទី៧នេះ ដូច្នេះហើយសន្លឹកឆ្នោត១សន្លឹក របស់បងប្អូន ប្រជារាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការសម្រេចជោគវាសនា ប្រទេសជាតិ ជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រឡាញ់ ដើម្បីដឹកនាំប្រទេសរីកចំរើន និងការអភិវឌ្ឍន៍ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top