ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា ឆ្នាំ២០២៣ ។

ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុង និរតីក្នុងកម្រិតមធ្យម ។

លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
-អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមអំពាវនាវ ដល់ប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕

To Top