ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ដាក់ការសង្ស័យ២ចំណុច ចំពោះការឈរជើង របស់ក្រុមភេរវកម្ម បង្ហោះដ្រូនចូលទឹកដីកម្ពុជា

ភ្នំពេញ ៖បន្ទាប់ពីសកម្មភាព ភេរវកម្មបានបង្ហោះដ្រូន ចូលក្នុងទឹកដីកម្ពុជាច្រើនថ្ងៃមកនេះ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានដាក់ការសង្ស័យចំនួន២ចំណុច ចំពោះការឈរជើង របស់ក្រុមភេរវកម្មនេះ។

ចំណុចទាំង២នោះរួមមាន ៖ ទី១.ចេញពីប្រទេសមួយ (មិនចង្អុលប្រទេសណា) និងទី២.ចេញពីនាវាដែលហោះចូល។

ក្នុងពិធីសំណះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ២៨ មិថុនា សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកនេះកំពុងហ្វឹកហ្វាត់ នៅចំណុចណាមួយ ហើយខ្ញុំមិនចង្អុលប្រទេសណាទេ ។ គឺនៅក្នុងប្រទេសមួយក្នុងតំបន់យើង ហើយខ្ញុំកំពុងសង្ស័យ២ចំណុចទេ គឺទី១.ចេញពីប្រទេសមួយ (មិនចង្អុលប្រទេសណា) ទី២.ចេញពីនាវាដែលហោះចូល»។

សម្តេចក៏បានលើកឡើងថា នៅយប់ថ្ងៃទី២៧ មិថុនាក្រុមភេរវកម្ម បានបង្ហោះដ្រូនចូលក្នុងទឹកដី ខេត្តរតនគិរី និងនៅកោះញ៉ែក ខេត្តមណ្ឌលគិរី តែមេបញ្ជាការ យុទ្ធភូមិភាគីទី១មិនព្រមបាញ់ ។ ករណីមិញបាញ់ទម្លាក់ដ្រូននេះដែរ សម្តេចតេជោ បានព្រមានដល់មេបញ្ជាការ នៅយុទ្ធភូមិភាគទី១ យ៉ាងដូច្នេះថា “មើលតើហ្អែងចង់ធ្វើមេទ័ពទៀតឬអត់? សួរមេបញ្ជាប្រតិកម្មសឹកថា តើបាញ់តែ២គ្រាប់បាញ់ធ្វើអី ។ ការបាញ់បែបនេះ បានជាក្រុមភេរវកម្ម នោះព្រហើន” ៕

To Top