ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានា ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន ៤ ក្នុងចំណោមគណបក្សទាំង១៨ នឹងមានសកម្មភាព ។
យ៉ាងណាក៏ដោយយើង បានដឹងហើយថា ក្នុងអំឡុងពេលជួបជុំ និងដង្ហែក្បួនឃោសនា របស់គណបក្សនីមួយ និងមានការចូលរួម ពីសមាជិកសមាជិកា ជាច្រើនដែលអាជ្ញាធរ នឹងបញ្ជៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និងតាមតម្រាយផ្លូវនានា ដែលគណបក្សនយោបាយ ហែក្បួនឃោសនា ។
នេះបើយោងតាមសេចក្តជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ មិថុនា ស្តីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។
ដើម្បីកុំឲ្យខកខានក្នុងការធ្វើដំណើរ ឬពិបាករងចាំយូរ ប្រជាពលរដ្ឋទាំងអស់ អាចទាញយក ឯកសារខាងក្រោមនេះ ដើម្បីតាមដានទីតាំងជាក់លាក់ និងតម្រាយផ្លូវក្បួនដង្ហែ នៃសកម្មភាពគណបក្សទាំង៤ ដែលនឹងមានសកម្មភាព នៅថ្ងៃទី១កក្កដាខាងក្រោមនេះ ៖



