កំពង់ចាម ៖ លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ជនបង្គោលយុវជន គណបក្ស ចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ ក្រុមការងារជន បង្គោលយុវជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម សរុបចំនួន ៦,១០០នាក់ ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ៕