ព័ត៌មានជាតិ

ផ្លូវបេតុងប្រវែង១៨ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារ៉ាយ នៅស្រុកស្រីសន្ធរ ស្ថាបនាបាន ៦០% ហើយ

ដោយ ៖ Kizona

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ នេះបានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុង ប្រវែង ១៨ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ដោយ ៖ Kizona

អភិបាលស្រុកស្រីសន្ធរ រលោក ស៊ីម គង់ បានឲ្យដឹងថា ផ្លូវបេតុងប្រវែង១៨.២៤ គីឡូម៉ែត្រ គឺស្ថាបនា ២ខ្សែ ដោយខ្សែទី១ ប្រវែង ១១.០៤ គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ និងខ្សែទី២ ប្រវែង ៧.២គីឡូម៉ែត្រ ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ បច្ចុប្បន្នស្ថាបនាបាន ៦០ % ហើយ ។ ផ្លូវនេះផងដែរ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ស្រយាលមួយរបស់ស្រុកស្រីសន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្រុកស្រីសន្ធរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សារ ។

ដោយ ៖ Kizona

គោបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យផ្លូវ ដែលត្រូវស្ថាបនាបន្ថែម នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ផងដែរ៕

To Top