តូក្យូ៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា ស្ថានទូតប៉ូឡូញ ប្រចាំនៅក្នុងប្រទេសជប៉ុន និងក្រុមហ៊ុនដេញថ្លៃសិល្បៈ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា រូបគំនូរ ដ៏មានតម្លៃដែ១ផ្ទាំងត្រូវបានលួចពីពួកអភិជនប៉ូឡូញ នៅក្នុងឆ្នាំ១៩៤០ ដោយពួក NAZI អាល្លឺម៉ង់ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ហើយបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសប៉ូឡូញ វិញ ។
ទន្ទឹមនឹងនេះដែរ វាមិនទាន់ច្បាស់ ថាតើ ផ្ទាំងគំនូរដែលហៅថា “Madonna with Child” ដែលគូរដោយវិចិត្រករជនជាតិអ៊ីតាលី Baroque-Era Alessandro Turchi មកក្លាយជាកម្មសិទ្ធិរបស់អតីតម្ចាស់ជនជាតិជប៉ុននោះ ស្នាដៃសិល្បៈនេះត្រូវបានប្រគល់ទៅស្ថានទូតប៉ូឡូញ នៅទីក្រុងតូក្យូកាលពីចុងខែឧសភា ដែលនេះជាការផ្តល់តម្លៃដល់ប្រទេសប៉ូឡូញ ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលស្នាដៃសិល្បៈដែលយកពីប្រទេសប៉ូឡូញនៅក្នុងអំឡុងពេលការកាន់កាប់របស់ពួ ក NAZI ហើយបានគេរកឃើញនៅក្នុងប្រទេសនៅចុងបូព៌ា ។
ក្រសួងវប្បធម៌ និងបេតិកភណ្ឌជាតិរបស់ប្រទេសប៉ូឡូញ បានឱ្យដឹងថា ផ្ទាំងគំនូរនេះបានបាត់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ 19ក្រោយពីរូបផ្ទាំងគំនូរនេះត្រូវបានដាក់លក់ឲ្យដេញថ្លៃនៅទីក្រុងញ៉ូវយ៉ក ។
ក្រុមហ៊ុន Mainichi Auction Inc. ប្រចាំនៅទីក្រុងតូក្យូ បានឲ្យដឹងថា ខ្លួនបានទទួលសំណើពីអតីតម្ចាស់គំនូរ ដើម្បីលក់វានៅឯការដេញថ្លៃមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ ហើយបានបង្ហោះរូបថតរបស់ផ្ទាំងគំនូរនេះនៅលើគេហទំព័ររបស់ពួកគេ ដោយឱ្យតម្លៃស្នាដៃសិល្បៈប្រហែល៣លានយ៉េន ស្មើនឹង២១.០០០ដុល្លារអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា