ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបង្កើនប្រាក់ ឧបត្ថម្ភកម្មករ មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីមានបណ្ណសមធម៌ ពេលមានផ្ទៃពោះ រហូតកូន២ឆ្នាំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចបង្កើនប្រាក់ឧបត្ថម្ភ កម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តី នៃគ្រួសារ ដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារចាប់តាំង ពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាននៅថ្ងៃ៤ កក្កដា ។

ការតដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះតទៅហើយ ។ បើតាមប្រភពដដែលអះអាងថា ការដំឡើងនេះ កាន់តែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ស្របតាមអាទិភាព ដែលកំណត់យក “មនុស្ស” ជាចម្បង និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ៕

To Top