ព័ត៌មានជាតិ

Update: Coco Lee តារាចម្រៀងល្បី របស់ហុងកុង ធ្វើអត្តឃាត ដោយសារជំងឺ បាក់ទឹកចិត្ត

រូបភាព៖ Xinhua

បរទេស៖ Coco Lee ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង មានដើមកំណើតហុងកុង ដែលមានអាជីពជោគជ័យខ្ពស់ នៅអាស៊ី គឺបានទទួលមរណៈភាព ដោយការធ្វើអត្តឃាត, នេះបើតាមបងប្អូនបង្កើតរបស់នាង បាននិយាយកាលពីថ្ងៃពុធ, Coco Lee នាងមានអាយុ ៤៨ឆ្នាំ។

យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តារាស្រីរូបនេះបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត ឬ Depression អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បងស្រីរបស់ Coco Lee គឺអ្នកនាង Lee Carol និង Nancy Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Facebook និង Instagram ជាមួយនឹងស្ថានភាព របស់នាងកាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

សេចក្តីថ្លែងការណ៍បានអានថា “ទោះបីជា CoCo Lee បានស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនេះយ៉ាងណាក៏ដោយ គួរឱ្យសោកស្ដាយ ដែលមិនអាចយកឈ្នះបិសាចនៅក្នុងខ្លួនរបស់នាង” ។

បងស្រីរបស់នាងបាននិយាយថា Coco Lee បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះកាលពីចុងសប្តាហ៍ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ពួកគេ​បាន​និយាយ​ថា​នាង​សន្លប់​ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ពុធ។

Ferren Lee នៅហុងកុង ក្រោយមក Lee បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ជាកន្លែងដែលនាងចូលរៀននៅវិទ្យាល័យ និងមធ្យមសិក្សានៅ San Francisco ។ នាងបានក្លាយជាអ្នកចម្រៀងបន្ទាប់ពីទទួលបានជ័យលាភីលេខរៀងទី ១ ក្នុងការប្រកួតប្រជែងច្រៀងប្រចាំឆ្នាំដែលរៀបចំដោយទូរទស្សន៍ TVB នៅហុងកុង ហើយបានចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ១៩៩៤ នៅអាយុ ១៩ ឆ្នាំ។

ទោះបីជាដំបូង Lee បានចាប់ផ្តើមជាអ្នកចម្រៀង Mandopop ប៉ុន្តែក្រោយមកនាងបានចេញអាល់ប៊ុមជាភាសា ចិនកាតាំង និង អង់គ្លេស ក្នុងរយៈពេលជិត ៣០ ឆ្នាំនៃអាជីពរបស់នាង។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ មានសំឡេងទឹកដមល្អ​បំផុត​ និង​ការ​សម្ដែង​ផ្ទាល់​។

បងស្រីរបស់នាងបាននិយាយនៅក្នុងការប្រកាសរបស់ពួកគេថា “CoCo ត្រូវបានគេដឹងថាបានធ្វើការដោយមិននឿយហត់ដើម្បីបើកពិភពលោកថ្មីសម្រាប់អ្នកចម្រៀងចិននៅក្នុងឆាកតន្ត្រីអន្តរជាតិ ហើយនាងបានចេញទៅក្រៅដើម្បីរកពន្លឺសម្រាប់ជនជាតិចិន” ។ “យើងមានមោទនភាពចំពោះនាង!”៕

ប្រែសម្រួលៈ ណៃ តុលា

To Top