ព័ត៌មានជាតិ

ពោះវៀន និងស្បែកជ្រូក ខូចគុណភាព ជិត ៥តោន ត្រូវបានដកហូត យកដុតកម្ទេចចោល

រូបភាព អគ្គនាយកដ្ឋាន ក ប ប

ភ្នំពេញ ៖ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអាជ្ញាធរមានសមត្ថកិច្ច នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានដុតកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង។ នេះបើតាមហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប ។

រូបភាពអគ្គនាយកដ្ឋាន ក ប ប

គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះ នឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ ប្រសិន បើទំនិញខាងលើនេះ ចរាចរលក់នៅលើទីផ្សារ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top