ព័ត៌មានជាតិ

លោក ម៉ឺង កុម្ភៈ អនុប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា អញ្ជើញ​ពិនិត្យលទ្ធផល ឃោសនាបោះឆ្នោត​

រូបភាពក្រុមការងារ

ភ្នំពេញ​ ៖ លោក ម៉ឺង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងលោក ម៉ឹង សំផន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញ ចូលរួមសំណេះសំណាល ជាមួយប្រធាន និងអនុប្រធាន គណបក្ស ឃុំសំរោងព្រមទាំង លោក-លោកស្រី ប្រធាន អនុប្រធានសាខាគណបក្សភូមិ និងពិនិត្យលទ្ធផលការងារ ចុះឃោសនាតាមខ្នងផ្ទះ និងការបង្រៀនគូស សន្លឹកឆ្នោត នៅឃុំសំរោង ស្រុកចន្ទ្រា ក្នុងយុទ្ធនាការឃោសនា រកសំឡេងបោះឆ្នោត។

នៅក្នុងឱកាសនោះ លោក ម៉ឺង កុម្ភៈ បានផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណ​ និងឯកសារបម្រើឲ្យការបោះឆ្នោតឲ្យបានរួចរាល់។

លោកបានបញ្ជាក់ថា ក្នុងករណីបាត់ ឬខូចអត្តសញ្ញាណបណ្ណ សូមប្រញាប់រួសរាន់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមជ្រើសរើសគណបក្ស ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ ជូនប្រទេសជាតិមាតុភូមិ។

ជាមួយគ្នានេះ លោកក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និង ប្រជាពលរដ្ឋ ទៅបោះឆ្នោត ឲ្យបានគ្រប់គ្នាកុំបីខាន និង បោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោត ជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ ។

លោក ម៉ឺង កុម្ភៈ បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះ ដើម្បីសាកល្បងគូសសន្លឹកឆ្នោត នៅក្នុងប្រអប់លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ៕

To Top