ព័ត៌មានជាតិ

ប្រមូលផលបណ្តើរៗ! ខេត្តពោធិ៍សាត់ នឹងសល់ស្រូវ សម្រាប់នាំចេញប្រមាណ៥០មុឺនតោន

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាននានា ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ បាននិងកំពុង ប្រមូលផលបណ្តើរៗ ហើយបើបើគ្មាន ការគំរាមកំហែងពីធម្មជាតិទេ ទូទាំងខេត្តនិងសល់ស្រូវ សម្រាប់នាំចេញ អាចពី៤៥មុឺនតោន ទៅ៥០មុឺនតោន។

តាមរយៈគណនីហ្វេសប៊ុក លោក ខូយ រីដា បានសរសេរយ៉ាងដូច្នេះថា «ល្ងាចថ្ងៃទី១៣ កក្កដា ២០២៣ បានចុះពិនិត្យការបង្កបង្កើនផលរបស់កសិករឃុំស្រែស្តុក ស្រុកកណ្តៀ និងដំណោះស្រាយបញ្ហាប្រឈមនានា ជាលទ្ធផលគ្មានដី ដែលនៅទំនេរ កំពុងប្រមូលផលបណ្តើៗហើយ នៅពេល ខាងមុខបើគ្មាន ការគំរាមកំហែងពីធម្មជាតិទេ ទូទាំងខេត្តនិងសល់ស្រូវ សម្រាប់នាំចេញ អាចពី៤៥មុឺនតោន ទៅ៥០មុឺនតោន» ។

To Top