ព័ត៌មានជាតិ

គ.ជ.ប កំពុងដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗបម្រើឲ្យការបោះឆ្នោតទៅកាន់រាជធានី-ខេត្តជាបណ្តើរៗ

រូបភាពពី៖​ គ.ជ.ប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣បាននិងកំពុងចាប់ផ្តើមដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ដូចជា ៖ បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ពីឃ្លាំង គ.ជ.ប ទៅប្រគល់ឲ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ហើយ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕

To Top