ព័ត៌មានជាតិ

មន្រ្តីបក្សភ្លើងទៀន២នាក់ទៀត ត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនចំនួន២នាក់ទៀត ។ ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣ ពាក់ព័ន្ធទៅនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។

បើតាមដីកាបង្គាប់នាំខ្លួនរបស់លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញគឺមន្រ្តីទាំង២នោះរួមមាន ៖ ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងឈ្មោះ អេង ស្រូយ ភេទប្រុស ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់បុគ្គលទាំង២ពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (បង្កចលាចលដល់ការបោះឆ្នោត) ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៤ កក្កដា កន្លងមកនេះ មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀត២នាក់ក៏បានចាប់ខ្លួនដែរ ដែលញុះញង់ពលរដ្ឋទៅបោះឆ្នោតតែត្រូវគូសបំផ្លាញចោល៕

To Top