ព័ត៌មានជាតិ

ភ្ញៀវទេសចរ ជាង៣០នាក់ទៀត ដែលជាប់លើដែនកោះ ត្រូវបានអន្តរាគមន៍មកដល់ ដីគោក ដោយសុវត្ថិភាព

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអន្តាគមន៍ បញ្ចេញកាណូតល្បឿនលឿន ចំនួន០១គ្រឿង ទៀត ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

To Top