ភ្នំពេញ៖ លោក នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ក៏នឹងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ស្ដីពីការបោះឆ្នោតផងដែរ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរនាថ្ងៃ១៩ កក្កដា។
លោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃ២១-២៤ កក្កដា តបតាមការអញ្ជើញរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
