ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើប ឱ្យដឹងថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថា “សម្ដេចអាចបន្ត” ឬដែលមាន “នាយករដ្ឋមន្ត្រីថ្មី” ។ នេះបើយោងតាមហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន ។
នៅក្នុងជំនួបជាមួយ ប្រតិភូអ្នកសង្កេតការណ៍បោះ ឆ្នោត អន្តរជាតិចំនួន៨៥នាក់ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូ អំពីអ្នកបន្តវេនវ័យក្មេង ដែលអនុញ្ញាតឲ្យអ្នកជំនាន់ក្រោយ ដែលទទួល បានការសិក្សាបានខ្ពង់ខ្ពស់ ទាំងផ្នែកបច្ចេកវិទ្យា ឌីជីថលបានបន្តដឹកនាំ បន្ទាប់ពីមនុស្សជំនាន់ចាស់ ដែលទាំងអស់នេះ គឺជាការត្រៀម ដើម្បីបន្តនិរន្តរភាព ទាំងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ចៀសវាង ការរំជើបរំជួល ឬសង្គ្រាមដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់ សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេស។
សម្ដេច បានបង្ហើបឱ្យដឹងដែរថា «គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថា “សម្ដេចអាចបន្ត” ឬដែលមាន “នាយករដ្ឋមន្ត្រីថ្មី” ចាប់ផ្ដើមដែលនេះជាការគិតគូរយ៉ាងម៉ត់ចត់ របស់សម្ដេច និងគណបក្សប្រជាជនកម្ពុជាដើម្បីរក្សា បាននូវសន្តិភាព ស្ថេរភាព និរន្តរភាព និងការអភិវឌ្ឍដែលមិនមានឧបសគ្គណា ដែលអាចបង្កឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជនឡើយ»៕