ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាមុននេះបន្តិចថា មានឃុំខ្លះៗស្ថិតនៅខេត្តប៉ៃលិន និងកំពង់ធំមានភ្លៀងធ្លាក់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅបោះឆ្នោត។
លោកថា “យប់មិញមានភ្លៀងធ្លាក់នៅប៉ៃលិន ធ្វើឲ្យពលរដ្ឋមានការលំបាកធ្វើដំណើរទៅបោះឆ្នោត ។ ក្នុងនោះក៏មានឃុំ២នៅកំពង់ធំ ព្រលឹមឡើងមានភ្លៀងផងដែរ ពលរដ្ឋពិបាកទៅបោះឆ្នោត តែយ៉ាងណាក៏ដោយការិយាបោះឆ្នោតបានបើកទាន់ពេលវេលាទាំងអស់”៕