តាកែវ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) ។
លោកថា ក្នុងនាមជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព និងការអភិវឌ្ឍបានបំពេញកាតព្វកិច្ចរួចរាល់ហើយ។
ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕