នយោបាយ

ការបោះឆ្នោត នៅទូទាំងខេត្តតាកែវ បានដំណើរការដោយរលូន

តាកែវ ៖ បើតាមលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តតាកែវ បានបញ្ជាក់ថា ការិយាល័យបោះឆ្នោត ចំនួន១៥៩៥ការិយាល័យ ទូទាំងខេត្តតាកែវ បានដំណើរការដោយរលូន ដោយមានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ច្រើនកុះករ។

សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានចំនួន៨អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន១៤គណបក្ស បានចូលរួមឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងមានប្រជាពលរដ្ឋ​ មានឈ្មោះនៅបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចំនួន ៦៦៨,៥៤៨នាក់ ដោយក្នុងនោះដែរ ប្រជាពលរដ្ឋដែលបានមកស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) តាមបណ្ដាការិយាល័យបោះឆ្នោត ឃុំ-សង្កាត់សរុបចំនួន ១៦៤៨៧សន្លឹក និងសម្រាប់ទូទាំងខេត្តតាកែវ មានការិយាល័យបោះឆ្នោត សរុបចំនួន ១៥៩៥ការិយាល័យ ដោយក្នុងនោះ មានកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដាការិយាល័យបោះឆ្នោត សរុបចំនួន២៧៣០នាក់ ក្នុងនោះកម្លាំងនគរបាល ៦០២នាក់ និងកម្លាំងប្រជាការពារ ១១២៨នាក់ ៕

To Top