ព័ត៌មានជាតិ

លោកបណ្ឌិត សាយ បូរី ៖ រូបភាពដ៏រស់រវើកនៃ “លទ្ធិប្រជាធិបតេយ្យប្រជាជន” របស់សម្តេចតេជោ លេចធ្លោឡើងហើយ ក្នុងទិវាថ្ងៃទី២៣ កក្កដា

ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ បានលើកឡើងថា រូបភាពដ៏រស់រវើកនៃ “លទ្ធិប្រជាធិបតេយ្យប្រជាជន” របស់សម្តេចតេជោ លេចធ្លោឡើងហើយ ក្នុងទិវាថ្ងៃទី២៣ កក្កដា នេះ។

ការលើកឡើង របស់លោកសាស្ត្រាចារ្យផ្នែកច្បាប់ បែបនេះ ធ្វើឡើងបន្ទាប់ពី កម្ពុជា បានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានយ៉ាងជោគជ័យ ដោយមានប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោត សរុប ៨,២១៣,២៦០នាក់ ស្មេី៨៤,៥៨%។

លោកបណ្ឌិត សាយ បូរី

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត សាយ បូរី បានសរសេរយ៉ាងដូច្នេះថា «រូបភាពដ៏រស់រវើកនៃ “លទ្ធិប្រជាធិបតេយ្យប្រជាជន” របស់សម្តេចតេជោ លេចធ្លោឡើងហើយ ក្នុងទិវាថ្ងៃទី២៣កក្កដានេះ។ គ្រប់ទីកន្លែង ប្រជាជនមានទឹកមុខសប្បាយ រីករាយណាស់ នាំគ្នាទៅបោះឆ្នោត សម្រាប់ការរីកចម្រើនរុងរឿង នៃសង្គមជាតិរបស់ខ្លួន ក្នុងប្រទេសដែលមានសុខសន្តិភាព។ “លទ្ធិប្រជាធិបតេយ្យប្រជាជន” របស់សម្តេចតេជោ ស្រដៀងគ្នា នឹងគោលការណ៍ប្រជាធិបតេយ្យ របស់អតីតប្រធានាធិបតី នៃសហរដ្ឋអាមេរិកឈ្មោះ អាប្រាហាំ លិង្កុន (Abraham Lincoln)ដែរ ប៉ុន្តែក៏មានភាពខុសគ្នា ក្នុងខ្លឹមសារស៊ីជម្រៅ នៃទស្សនវិជ្ជា ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងតុល្យភាព នៃកម្លាំង វណ្ណ :សង្គម រវាងមូលធន និងពលកម្ម។ល។ ខ្ញុំកំពុងសង្កេតបន្តទៀត»។

To Top