ភ្នំពេញ ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញជាអធិបតី ក្នុងកម្មវិធីសង្ខេបព្រឹត្តិការណ៍ អំពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ជូនអ្នកសង្កេតការណ៍អន្តរជាតិ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។

សម្រាប់ការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍អន្តរជាតិ ជាង៣០០នាក់ មកពី៦៥ប្រទេសចូលរួម ។ ក្រោយបោះឆ្នោតពួកគាត់ ជាង៣០០នាក់នេះ ក៏បានរៀបចំសន្និសីទមួយ បង្ហាញការវាយតម្លៃខ្ពស់ ចំពោះការបោះឆ្នោតថា មានតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ ៕





