ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ដាំកូនប្រុសច្បង ដែលនឹងត្រូវកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មីនៅពេលដ៏ខ្លីខាងមុខ ត្រូវការពារឲ្យបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន ។
តាមរយៈTwitter ផ្លូវការនាថ្ងៃទី ២៦កក្កដា សម្តេចតេជោ ហ៊ុន សែនបានបង្ហោះសារ ដ៏មានអត្ថន័យបំផុត ដែលចងចាំ ជានិច្ចក្នុងជីវិតតស៊ូ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបាន ប្រកាសថា ហ៊ុន ម៉ាណែតនឹងក្លាយជា នាយករដ្ឋមន្ត្រី ក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត សម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ ចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២ គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយ ថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយ ម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុក វិញ” ។
សម្ដេចគូសបញ្ជាក់ថា «ពេលកូនក្លាយជា នាយករដ្ឋមន្ត្រី របស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាន នូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិង ភាពសុខសាន្តរបស់ប្រជាជន»៕