ភ្នំពេញ៖ លោក ហ៊ុល សំអុន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។
ពិធីសំណេះសំណាលនេះធ្វើឡើង នៅភូមិសំរោងដោយមានរៀបចំ ពិធីជប់លៀងអបអរសាទរគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ។